**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

កូនកោងកាងចំនួន ២,៣៨៨ ដើម ត្រូវបានដាំក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដោយមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុង ពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ នៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ហើយនេះពិតជាកិត្តិយស និងមោទភាពសម្រាប់ប្រជាជនខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសជាទីតាំងរៀបចំមហាសន្និបាតក្លឹប ស្របពេលនឹងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣។

ជាមួយគ្នានេះ ឯកឧត្តមបានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់យើង។ ឯកឧត្តម បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ រវាងសមាជិកក្លឹបឆ្នេរទាំងអស់ នឹងបន្តរីកលូតលាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជាមូលដ្ឋានក្នុងការជំរុញដោះស្រាយបញ្ហាប្រឈមរួមនានា ក្នុងកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល។
ឯកឧត្តម បានបន្ថែមថា ពិធីដាំដើមកោងកាងអនុស្សាវរីយ៍នាពេលនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកដើមកោងកាង ដែលជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិច ជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។ ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨,៨៥២ ហិចតា ក្នុងនោះខេត្តព្រះសីហនុ មានផ្ទៃដីព្រៃកោងកាងចំនួន ៩,៣៥២ ហិចតា មានចំនួន ៣៩ ប្រភេទ។

ឯកឧត្តម បានបញ្ជាក់ថា ព្រៃកោងកាងជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូនដែលបានរួមចំណែក ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការដាំដើមកោងកាងនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដូចពាក្យស្លោកដែលខ្ញុំធ្លាប់បានលើកឡើងថា៖ “ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម (ឬកាប់ព្រៃកោងកាង បំផ្លាញខ្លួនឯង)”។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ម៉ុង ឬទ្ធី និងលោកជំទាវ ដែលបានផ្តល់ទីតាំង និងសម្របសម្រួលរៀបចំពិធីដាំដើមកោងកាង សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។

សូមជម្រាបថា ទីតាំងរៀបចំដាំកូនកោងកាងដែលមានចំនួន ២,៣៨៨ ដើមនេះ ស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ត្រូវបានប្រសិទ្ធនាមថា «កោងកាង សាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរទាំងអស់។ យើងនឹងខិតខំថែរក្សាកោងកាងសាងស្នេហ៍នេះ ឱ្យស្ថិតស្ថេរយូរអង្វែង និងប្រែក្លាយតំបន់នេះ ជាតំបន់អភិរក្សកោងកាងមួយដ៏សំខាន់ ដើម្បីរួមចំណែករក្សាតុល្យភាពបរិយាកាស និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិ។

 

អត្ថបទដែលជាប់ទាក់ទង