**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាម៉ូង) និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៏ការសម្ដែងសិល្បៈវប្បធម៌ជាតិ អន្តរជាតិ ក្នុងរាត្រីដ៏សែនមនោរម្យនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសំដែងសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបានចូលរួមទស្សនាការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ២០១១ ជាមួយខេត្តតំបន់ឆ្នេរបីផ្សេងទៀតនៃប្រទេសកម្ពុជា មានខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាព នៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តមាន “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានរាជរដ្ឋា ភិបាលកម្ពុជាប្រសិទ្ធនាម “តារារៈនាទិសនិរតី ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុនៅតែរក្សាលំនឹងសេដ្ឋកិច្ច អត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាមធ្យមប្រជាពលរដ្ឋម្នាក់ចំនួន ៤.១៨០ ដុល្លាអាមេរិកក្នុងមួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម ១.៨៦ភាគរយ ក្នុងឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា មុនព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរប្រមាណ ២លាននាក់ក្នុងមួយឆ្នាំ ក្នុងអត្រាកំណើនពី ១០ ទៅ ១៥ភាគរយ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៥ ទៅ ៣០ភាគរយ។ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរជាតិមានការធ្លាក់ចុះប្រមាណ ៦០ភាគរយ និងភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៩៥ភាគរយ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រមទាំងបានអនុវត្តស្តង់ដារសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ រហូតមកទល់បច្ចុប្បន្ននេះ សេវាកម្មសម្បទាទេសចរណ៍ចំនួន ៣៩០ទីតាំង ត្រូវបានបើកឱ្យដំណើរការឡើងវិញ និងការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្ញៀវទេសចរជាតិមានការកើនឡើងជាគំហុក។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិ និងអន្តរជាតិ គឺជាព្រឹត្តិការណ៍មួយផ្តល់ឱកាសឱ្យក្រុមសិល្បករជាតិ និងអន្តរជាតិបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងប្រពៃណី ទំនៀមទំលាប់របស់ជាតិសាសន៍នីមួយៗ ទន្ទឹមការសំដែងទស្សនីយភាពសិល្បៈវប្បធម៌នេះ ក៏ជាសញ្ញាដ៏រឹងមាំមួយដែលបណ្តាប្រទេសក្នុងពិភពលោករួមគ្នាកសាងទំនាក់ទំនងសេដ្ឋកិច្ច-សង្គមឡើងវិញក្នុងការផ្លាស់ប្តូរគំនិតយោបល់ព័ត៌មានល្អៗ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងជំរុញការអភិវឌ្ឍសេវាកម្មសម្បទាទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរភ្ញៀវទេសចរក្នុងតំបន់អាស៊ាន អឺរ៉ុប និងពិភពលោកប្រកបដោយប្រសិទ្ធភាព។ សូមជូនពរឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សិល្បករ សិល្បការិនីជាតិ អន្តរជាតិ មានសុខភាពល្អ កម្លាំងខ្លាំងក្លារ នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ សូមដំណើរវិលត្រលប់ទៅមាតុប្រទេសវិញរបស់ក្រុមសិល្បករ សិល្បការិនីអន្តរជាតិ ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពគ្រប់គ្នាៗ៕

អត្ថបទដែលជាប់ទាក់ទង