GPS ១៣គ្រឿង អំណោយដ៏ថ្លៃថ្លារបស់ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ មានរៀបចំពិធីផ្ទេរប្រគល់ GPS ចំនួន១៣គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការ តំបន់ប្រតិបតិ្តការសឹករងកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភសម្ភារៈចាំបាច់នាឱកាសនេះ និងប្តេជ្ញាអនុវត្តន៍តាមបទបញ្ជាឱ្យបានសម្រេចមួយរយភាគរយ ៕