**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរ និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច**អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ**នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ**ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ស្តីពីបញ្ហាការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ**មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ**ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!

សម្ដេចក្រឡាហោម៖ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានចូលរួមទប់ស្កាត់ការជួញដូរមនុស្ស ដោយបង្រៀនពុទ្ធបរិស័ទ ឲ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាព មនុស្សធម៌ផ្សេងៗ តាមគន្លងនៃព្រះធម៌ នៃព្រះពុទ្ធសាសនា។

នាថ្ងៃទី១១ ធ្នូ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបឆ្នាំទី៣១ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា(៧ ធ្នូ ១៩៩១-៧ ឆ្នូ ២០២២)ប្រារព្ធនៅវត្តបទុមធម្មយុត្តក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចកកម្ពុជា បានមានព្រះរាជបន្ទូលនាវរោកាសនោះថា ព្រះពុទ្ធសាសនរដ្ឋគណៈធម្មយុត្តិកនិកាយ បានមកប្រតិស្ថាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់សម្ដេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី មានព្រះរាជបន្ទូលបន្តថាពេលនោះពុំទាន់មានវត្ត និងព្រះសង្ឃគណៈធម្មយុត្តនៅឡើយទេ ដោយព្រះអង្គនិមន្តគង់នៅក្នុងវត្តឧណ្ណាលោមអស់រយៈពេលបីខែ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ទើបយាងមកគង់នៅវត្តបទុមវតីរាជវរារាម (វត្តបទុមធម្មយុត្ត) ដោយបានប្រារព្ធពិធីក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះ បាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវិរក្សត្រ និង សម្តេចព្រះមហាក្សត្រីយ៍ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី មានព្រះរាជបន្ទូលទៀតថា ព្រះរាជាណាចក្រកម្ពុជា ពិតជាមានភ័ព្វសំណាង ដែលមានថ្នាក់ដឹកនាំកំពូលពោរពេញទៅដោយភាពឈ្លាសប្រតិពលប្រកបដោយគតិបណ្ឌិតបំផុត ស្ថិតក្រោមមហាម្លប់ដ៏សែនត្រជាក់ត្រជុំរបស់អង្គព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យព្រះរាជាណាចក្រពោរពេញទៅដោយសន្តិភាព ផ្តល់ឱកាសសម្រាប់ព្រះពុទ្ធសាសនា មានគណៈធម្មយុត្តិកនិកាយផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយនេះ ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាព នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។

សម្ដេចក្រឡាហោមក៏បានទូលប្រគេន និងជម្រាបជូនទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយចំពោះ សាសនាបានយ៉ាងត្រឹមត្រូវ និងយ៉ាងទូលំទូលាយ ដោយមិនអនុញ្ញាតឲ្យមានការរើសអើង មិនប្រកាន់ពូជសាសន៍ មិនប្រកាន់ពណ៌សម្បុរ និងមិនប្រកាន់ជំនឿសាសនាអ្វីទាំងអស់ និងបានប្រកាន់ខ្ជាប់នូវការអប់រំ ពិសេសអប់រំស្រទាប់យុវជន និងកុមារ ឲ្យយល់ដឹងច្បាស់លាស់ អំពីតម្លៃដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងទំលៀមទំលាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ដែលត្រូវតែចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍ ព្រមទាំងកាត់បន្ថយជាបណ្តើរៗ នូវឥទ្ធិពលជាអវិជ្ជមាននៃវប្បធម៌ ដែលជ្រៀតចូលពីបរទេស។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ រហូតមកទល់បច្ចុប្បន្ននេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គម្រប់ខួបឆ្នាំទី៣១នេះ ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍព្រះពុទ្ធសាសនា ដោយបានកសាងវត្តអារាមថ្មីៗបានចំនួន២៧២វត្តនៅទូទាំងប្រទេស ដោយមានខេត្តខ្លះក៏មានចំនួនច្រើន និងខេត្តខ្លះទៀតក៏មានចំនួនតិចតួចនៅឡើយ។

ខេត្តដែលមានវត្តចំនួនច្រើនជាង១០រួមមានមាន ខេត្តកណ្តាលមានវត្តចំនួន៣២ វត្ត ខេត្តតាកែវចំនួន ២៨ វត្ត ខេត្តកំពតចំនួន២៥វត្ត ខេត្តព្រៃវែងចំនួន១៩ វត្ត ខេត្តកំពង់ស្ពឺ១៨ វត្ត ខេត្តបាត់ដំបងចំនួន១៥ វត្ត ខេត្តឧត្តរមានជ័យ១៣ វត្ត ខេត្តបន្ទាយមានជ័យចំនួន១២វត្ត ខេត្តកំពង់ចាមចំនួន១២វត្ត ខេត្តមណ្ឌលគិរីចំនួន១១វត្ត ខេត្តក្រចេះចំនួន១១វត្ត ខេត្តពោធិ៍សាត់ចំនួន១០វត្ត និងខេត្តសៀមរាបចំនួន១០វត្ត។
ចំណែកខេត្តដែលមានវត្តព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ តិចជាង១០ រួមមានខេត្តត្បូងឃ្មុំចំនួន៩វត្ត រាជធានីភ្នំពេញចំនួន៩វត្ត ខេត្តកោះកុងចំនួន៧វត្ត ខេត្តប៉ៃលិនចំនួន៦វត្ត ខេត្តកំពង់ឆ្នាំងចំនួន៥វត្ត ខេត្តកំពង់ធំចំនួន៥វត្ត ខេត្តស្ទឹងត្រែងចំនួន៤វត្ត ខេត្តរតនគិរីចំនួន៣វត្ត ខេត្តព្រះវិហារចំនួន៣វត្ត ខេត្តព្រះសីហនុចំនួន២វត្ត ខេត្តកែបចំនួន២វត្ត និងខេត្តស្វាយរៀងចំនួន១វត្ត៕

អត្ថបទដែលជាប់ទាក់ទង