លោក ចាន់ រតនា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល និងសភាពការណ៍ទូទៅនៃដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
ភ្នំពេញ៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ០៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល និងសភាពការណ៍ទូទៅនៃដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅអគារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គិន ជាន ប្រធានលេខាធិការដ្ឋាន តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំណាងបញ្ជាការដ្ឋានប្រតិបត្តិការសឹងរងខេត្ត តំណាងគណបក្សនយោបាយ យុវជន ស ស យ ក ខេត្ត និងតំណាងខាងអង្គការសង្គមស៊ីវិល៕