ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាសំណេះសំណាល និងសំដែងចំណាប់អារម្មណ៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាសំណេះសំណាល និងសំដែងចំណាប់អារម្មណ៍ជាមួយបុគ្គលិកមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៉ីនួន ដែលត្រៀមនឹងបើកអោយដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ៕