**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក

ភ្នំពេញ៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក។ ប្រសិនបើប្រជាជនគ្រប់រូបរួមគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អន្តរក្រសួង អង្គការដៃគូ អភិបាលរាជធានីខេត្ត មន្ទីរបរិស្ថានរាជធានីខេត្ត និងវិស័យឯកជន ជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវវិធានការគោលនយោបាយនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យសមស្របតាមគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ២០២០-២០៣០ ក៏ដូចជាគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ការគិតគូររៀបចំ និងការអនុវត្តវិធានការគោលនយោបាយនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ ឯកឧត្តមបានជំរុញ លើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាសនៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមានអង្ករ និងដំឡូងមីជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អចំពោះបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង