លោក ញ៉ន សិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ ក្រុមការងារផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ភ្នំពេញ៖ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ០៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ ក្រុមការងារផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរផែនការខេត្ត លោកមេឃុំ-ចៅសង្កាត់មកពីក្រុង-ស្រុកទាំង៥ លោកគ្រូ អ្នកគ្រូឯកទេសជំនាញ៕