ឯកឧត្តម ប៉ាក សុខារ៉ាវុត៖ ប្រភេទប្លាស្ទិក ដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ
ភ្នំពេញ៖ ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងថា «ប្រភេទប្លាស្ទិក ដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយបន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកបម្រើសេវាអាហារ-ភេសជ្ជៈ»។
ឯកឧត្តម ប៉ាក សុខារ៉ាវុត លើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយ ស្ដីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី” ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងនោះ ចែកចេញជា ៣វិធានការគោលនយោបាយដូចខាងក្រោម៖
(១)- ជំរុញការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក
(២)- ជំរុញការប្រើប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យ ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រងសំណល់ប្លាស្ទិក
(៣)- បង្កើនការយល់ដឹង ការអប់រំ ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់បន្ថយ ការ
ប្រើប្រាស់ផលិតផលប្លាស្ទិក ៕