ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោកមេបញ្ជាការ បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗនាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេចតាមផែនការដែលបានដាក់ចេញ ។ លោកមេបញ្ជាការ បានផ្សព្វផ្សាយផែនការមួយចំនួនដល់គ្រប់បណ្តាការិយាល័យ ផ្នែកចំណុះ ទាំងអស់ ដើម្បីអនុវត្តបន្ត ជាពិសេសការចុះជួយប្រជាពលរដ្ឋក្នុងរដូវច្រូតកាត់នេះ ។
ចុងបញ្ចប់ លោកមេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕