**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អំណោយស្ថានទូតចិន​ តាមរយ:ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ត្រូវបានប្រគល់ជូនបណ្ណាល័យ​ និងសិស្សានុសិស្សជួបការលំបាកក្នុងខេត្តកំពង់ស្ពឺ​

នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ​ សហភាព​សហព័ន្ធយុវជនកម្ពុជា​ បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រគល់ជូន តាមរយៈឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់បណ្ណាល័យ​កំពង់ស្ពឺ និងសិស្សមានជីវភាពលំបាក​ ក្នុងខេត្ត​កំពង់ស្ពឺ។ ពិធីប្រគល់ទទួល បាន​ប្រព្រឹត្តទៅក្រោមអធីបតីភាពឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត​ និងជាប្រធាន​ ស.ស.យ.ក.​ ខេត្តកំពង់ស្ពឺ​ លោកជំទាវ​ សេង​ សុមេត្តា​ អនុប្រធាន​ក្រុមការងារ​ ស.ស.យ.ក.​ បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី​ លោកប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ​ ក្រុមការងារ​ ស.ស.យ.ក.​ ព្រមទាំងលោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សជាច្រេីនទៀត។ អំណោយដែលធ្វើការប្រគល់នាឱកាសនេះ​ រួមមាន៖ កុំព្យូទ័រលើតុចំនួន ៨គ្រឿង ម៉ាស៊ីនព្រីនធ័រ/ស្កេន័រ ៤គ្រឿង និងកង់ចំនួន ១០០គ្រឿង។

ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន​ កាលពីចុងឆ្នាំ២០២១កន្លងទៅ។ នៅទីនោះ​ ឯកឧត្តមបានសិក្សាស្វែងយល់ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយភាគីចិន។​ ក្រោយត្រឡប់មកកម្ពុជាវិញ​ ឯកឧត្តមបានបន្តទំនាក់ទំនងល្អជាមួយស្ថានទូតចិននៅកម្ពុជា​ រហូត​ដល់ទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ​ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ​ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម​ និងមនុស្សធម៌​ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិន ជាពិសេសឯកឧត្តម គង់ ច័ន្ទវាសនា ដែលបានសម្របសម្រួលក្នុងការបញ្ជូនអំណោយ ដែលមានសារៈសំខាន់សម្រាប់វិស័យអប់រំ និងបានជួយសម្រាលការលំបាកដល់ប្អូនៗសិស្សានុសិស្សដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ភាគីចិននឹងបន្តការឧបត្ថម្ភដល់ខេត្តកំពង់ស្ពឺរបស់យើងជាបន្តបន្ទាប់ទៀត។

 

អត្ថបទដែលជាប់ទាក់ទង