**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖សហរដ្ឋអាមេរិកនិយាយបានតែមាត់ថា នឹងផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន តែទំហំពាណិជ្ជកម្មជាមួយប្រទេសចិនបែរជាបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត

 


ទោះបីជាអ្នកនយោបាយមួយចំនួនរបស់អាមេរិកបានឃោសនាបំប៉ោងពីការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិកបានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកបានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិកពីប្រទេសចិនមិនត្រឹមតែបានលើសពីពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។
កាលពីថ្ងៃទី ៦ ខែធ្នូ តាមម៉ោងក្នុងតំបន់ តាមទិន្នន័យស្ថិតិថ្មីបំផុតដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា នៅខែតុលា ឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងអាមេរិកនិងចិនបានឡើងដល់ ៥ ម៉ឺន ៣ ពាន់ ៣ រយលានដុល្លារអាមេរិក ។ ក្នុងនោះ ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនបានកើនឡើង ១ ពាន់ ៤ រយលានដុល្លារអាមេរិកដែលមានចំនួន ១ ម៉ឺន ៣ ពាន់ ៦ រយលានដុល្លារអាមេរិក ចំណែកការនាំចូលរបស់អាមេរិកពីប្រទេសចិនបានកាត់បន្ថយ ៤ ពាន់ ៦ រយលានដុល្លារអាមេរិកដែលមានចំនួន ៣ ម៉ឺន ៩ ពាន់ ៧ រយលានដុល្លារអាមេរិក ។ តាមស្ថិតិឱ្យដឹងថា គិតមកទល់ខែតុលា ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិនក្នុងតម្លៃ ៤៥ ម៉ឺន ៧ ពាន់ ១ រយលានដុល្លារអាមេរិកដែលបានកើនឡើង ៦ ម៉ឺន ៣ ពាន់ ៤ រយលានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។ ទិន្នន័យស្ថិតិក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់លាស់នូវនិន្នាការដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកបានបំបែកកំណត់ត្រាខ្ពស់ថ្មីម្តងទៀត ។
យោងតាមទិន្នន័យនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែតុលាឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ៧ ខែវិច្ឆិកាបានបង្ហាញឱ្យឃើញថា ក្នុងខែតុលា ទំហំពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបានឡើងដល់ ៥ ម៉ឺន ៩ ពាន់ ៨ រយ ៤២ លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាមេរិកមានដល់ទៅ ៤ ម៉ឺន ៧ ពាន់ ១៨ លានដុល្លារអាមេរិក រីឯការនាំចូលរបស់ចិនពីអាមេរិកមានដល់ទៅ ១ ម៉ឺន ២ ពាន់ ៨ រយ ២៤ លានដុល្លារអាមេរិក ។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាមេរិកបានឡើងដល់ ៦៣ ម៉ឺន ៩ ពាន់ ៨ រយ ៣០ លានដុល្លារអាមេរិកដែលបានកើនឡើង ៥,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ ២០១៨ រដ្ឋាភិបាលលោកត្រាំអាមេរិកកាលនោះបានបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិនដោយយកអ្វីដែលហៅថា “ការពិនិត្យអង្កេតលេខ៣០១”ធ្វើជាលេស ដោយបានដំឡើងពន្ធខ្ពស់លើទំនិញចិនក្នុងតម្លៃប្រហែល ៣៦ ម៉ឺនលានដុល្លារអាមេរិកដែលនាំចេញទៅកាន់អាមេរិក ។ បន្ទាប់ពីរដ្ឋាភិបាលលោក ចូ បៃដិន បានឡើងកាន់អំណាចនៅខែមករាឆ្នាំ ២០២១ បានបន្តអនុវត្តគោលនយោបាយពន្ធគយចំពោះប្រទេសចិនរបស់រដ្ឋាភិបាលអាមេរិកអាណត្តិមុន ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា សង្គ្រាមពន្ធគយដែលបានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំលើកនេះ គឺហាក់ដូចជាលើកដុំថ្មមកទម្លាក់លើជើងខ្លួនឯង ហើយទម្លាក់យ៉ាងទំហឹងនិងត្រូវរបួសខ្លាំងទៀតផង ។
ទិន្នន័យសេដ្ឋកិច្ចគឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត ។ ក្នុងរយៈពេល ៣ ឆ្នាំ គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺ ៦៣ ម៉ឺន ៣ ពាន់ ៥ រយ ១៩ លានដុល្លារអាមេរិក ៥៤ ម៉ឺន ១ ពាន់ ៥ រយ ៦០ លានដុល្លារអាមេរិកនិង ៥៨ ម៉ឺន ៦ ពាន់ ៩ រយ ៧៩ លានដុល្លារអាមេរិកដោយឡែកពីគ្នា ។ អាចឃើញថា បន្ទាប់ពីបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ពិតជាបានរងផលប៉ះពាល់យ៉ាងខ្លាំងណាស់ ។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Moody’s បានបង្ហាញឱ្យឃើញថា ចំណាយពន្ធគយលើសពី ៩០ ភាគរយក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនរបស់អាមេរិក គឺទទួលបន្ទុកដោយអាមេរិក ។ តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការដំឡើងពន្ធគយចំពោះប្រទេសចិនបានបង្កើនចំណាយដើមទុនរបស់អ្នកប្រើប្រាស់និងសហគ្រាសអាមរិកយ៉ាងច្រើន ហើយក៏មិនអាចស្តារផលិតកម្មរបស់អាមេរិកឡើងវិញនោះដែរ ។
មិនត្រឹមតែប៉ុណ្ណោះទេ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២១ ឱនភាពពាណិជ្ជកម្មទំនិញជាមួយប្រទេសចិនរបស់អាមេរិកបានកើនឡើង ១៤,៥ ភាគរយដែលឡើងដល់ ៣៥ ម៉ឺន ៥ ពាន់ ៣ រយលានដុល្លារអាមេរិក ។ តាមការសិក្សាស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតបានបង្ហាញឱ្យឃើញថា សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនបានបណ្តាលឱ្យសហគ្រាសអាមេរិកខាតបង់តម្លៃទីផ្សារចំនួន ១៧០ ម៉ឺនលានដុល្លារអាមេរិក បាត់បង់ឱកាសការងារជិត ២៥ ម៉ឺន ចំណាយនៃគ្រួសារនីមួយៗគិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើងជិត ១ ពាន់ ៣ រយដុល្លារអាមេរិក ។

ជាបឋម អ្នកនយោបាយមួយចំនួនរបស់អាមេរិកចាំបាច់ត្រូវសម្គាល់ឃើញថា ទង្វើដែលប្រព្រឹត្តិទៅផ្ទុយពីចំណេះទូទៅខាងសេដ្ឋកិច្ចនិងក្រិតក្រមទីផ្សារ គឺមិនអាចទៅរួចទេ ។ ទី២ ការប្រើអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ”មកបំភាន់គោលនយោបាយចំពោះប្រទេសចិន វាមិនអាចដោះស្រាយបញ្ហារបស់ខ្លួននោះទេ ។ បើសិនជាដើម្បីបង្ហាញពី”អាកប្បកិរិយាដ៏រឹងចចេសចំពោះប្រទេសចិន” បែរទៅមិនហ៊ានលុបចោលពន្ធគយដែលដំឡើងទៅលើផលិតផលចិន វាគឺជាកលល្បិចនយោបាយដែលគិតមិនបានវែងឆ្ងាយ ហើយនឹងបំផ្លាញដល់ផលប្រយោជន៍ជាតិព្រមនិងសុខសុភមង្គលនិងផលប្រយោជន៍របស់ប្រជាជនអាមេរិក ។
ព្រមពេលជាមួយគ្នានេះ អាមេរិកក៏គួរតែប្រើក្រសែភ្នែកត្រឹមត្រូវទៅស្វែងយល់ពីគោលនយោបាយជាតិនិងអន្តរជាតិព្រមនិងគោលបំណងយុទ្ធសាស្ត្ររបស់ភាគីចិនផងដែរ ។ ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា គ្មានចេតនាបង្ករឿងហេតុនិងជំនួសតំណែងអាមេរិកនោះទេ តែគឺព្យាយាមស្វែងរកការយកឈ្នះលើខ្លួនឯងឥតឈប់ឈរ ។ ប្រទេសចិនមិនមានយុទ្ធសាស្រ្តធ្វើអនុត្តរភាពនោះទេ មានតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងគោលបំណងធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ អ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា បញ្ហាប្រឈមធំបំផុតដែលអាមេរិកបាននិងកំពុងប្រឈម គឺមកពីផ្ទៃក្នុងជាប់រហូត ។ អាមេរិកគួរតែផ្តោតសំខាន់ទៅលើការធ្វើការងាររបស់ខ្លួនឱ្យបានល្អ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះនឹងអតិផរណាដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។ រីឯក្នុងកត្តាមួយចំនួនដែលបណ្តាលឱ្យសហរដ្ឋអាមេរិកកើតមានអតិផរណាខ្ពស់ក្នុងរយៈពេលជាច្រើនខែជាប់ៗគ្នា សង្គ្រាមពាណិជ្ជកម្មមានអនុបាតយ៉ាងខ្លាំង ។ ទិន្នន័យសេដ្ឋកិច្ចបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដឱ្យឃើញថា ទោះបីជាសហរដ្ឋអាមេរិកនិយាយបានតែមាត់ថា នឹងផ្ទេរខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀតនិងកសាងរោងចក្រជាថ្មីឡើងវិញក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ននេះផលិតផលចិនដែលអាមេរិកបានទិញច្រើនជាងពេលណាៗទាំងអស់ ។ តាមពិតទៅ ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននៅតែជាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់អាមេរិកដដែល ។
អ្នកជំនាញមួយចំនួនបានថ្លែងថា ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាមេរិកក្នុងឆ្នាំ ២០២១ បានលើសពី ៧៥ ម៉ឺនលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ប៉ុន្តែបើមើលពីសភាពការណ៍បច្ចុប្បន្នអាចឃើញថា ទិន្នន័យពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ នឹងបន្តកើនឡើងតទៅទៀត ហើយមានលទ្ធភាពណាស់ដែលនឹងបំបែកកំណត់ត្រាខ្ពស់ថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្ត ។
ចិននិងអាមេរិកមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង នេះជាហេតុផលដែលត្រូវបានបញ្ជាក់ជាច្រើនដងច្រើនលើក្នុងការអនុវត្តជាក់ស្តែង ។ គោលនយោបាយពាណិជ្ជកម្មចំពោះចិនរបស់រដ្ឋាភិបាលលោកត្រាំ គឺខុសឆ្គង ។ ផ្ទុយទៅវិញ មានតែរក្សាបាននូវទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ពង្រីកកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងកាត់បន្ថយរបាំងពាណិជ្ជកម្មប៉ុណ្ណោះ ទើបមានអំណោយផលបំផុតដល់អាមេរិក ។
ចិនត្រូវការពិភពលោក ចំណែកពិភពលោកវិញក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនដែរ ។ មិនថា អ្នកនយោបាយអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចឃោសនាបំប៉ោងពីការ”ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែជារឿងដែលមិនអាចសម្រេចបាននោះទេ ។ យើងរំពឹងថា សហរដ្ឋអាមេរិកអាចក្រេបជញ្ជក់មេរៀនពីបរាជ័យ កែតម្រូវទង្វើខុសឆ្គងឱ្យទាន់ពេលវេលា មានតែបើកទ្វារចំហ ទើបអាចឆ្ពោះទៅរកអនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕

អត្ថបទដែលជាប់ទាក់ទង