**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

លោកជំទាវ អ៊ឹង រីណា អញ្ជើញបើកវគ្គឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តការដោះស្រាយ វិវាទនៅមូលដ្ឋាន»

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គឆ្លុះបញ្ចាំង ស្តីពី «ការអនុវត្តការដោះស្រាយវិវាទនៅមូលដ្ឋាន» ក្រោមអធិបតីភាពលោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្ដម ស៊ន សារុន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី, ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី, លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់, មន្ត្រីនៃក្រសួងយុត្តិធម៍ និងសិក្ខាកាមមកពីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៃរដ្ឋបាលក្រុង-ស្រុក នៃខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សរុបប្រមាណជា ៤០ រូប។

ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី, ឯកឧត្ដម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៍ ដែលបានរៀបចំវគ្គឆ្លុះបញ្ចាំងដើម្បីបណ្តុះបណ្តាល និងគំាទ្រផ្នែកបច្ចេកទេសដោះស្រាយវិវាទ ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាននៅខេត្តមណ្ឌលគិរី និងបានគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងនៅក្នុងកម្មវិធីបើកវគ្គឆ្លុះបញ្ចាំង, លោកជំទាវ អ៊ឹង រីណា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តមណ្ឌលគិរី , សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានគាំទ្រដល់ការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងកន្លងមក តែងបានផ្តល់កិច្ចសហការដល់ក្រសួងយុត្តិធម៌ ក្នុងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងការរៀបចំយន្តការនេះ។

ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដែលមាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ជាសេនាធិការ សម្រេចបាននាពេលកន្លងមក, លោកជំទាវ អ៉ឹង រីណា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានសម្រាប់យកទៅអនុវត្តបន្ត សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រសើរទ្បើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមនេះ, លោកជំទាវ អ៊ឹង រីណា ក៏បានលើកទ្បើងថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួង យុត្តិធម៌ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមរដ្ឋមន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់កម្មវិធីផ្តល់ជំនួយផ្នែកច្បាប់ និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសតាមរយៈសន្ធានកម្ម ដែលជាវិធីសាស្រ្តដោះស្រាយវិវាទមួយដែលអាចបញ្ចប់វិវាទដោយការសម្រុះសម្រួល និងធ្វើឱ្យភាគីទាំងសងខាង ឈ្នះ-ឈ្នះ ទាំងអស់គ្នា ដែលជាកត្តារក្សាទំនាក់ទំនងរវាងបុគ្គលជាភាគីផង និងសុខដុមនីយកម្មក្នុងសហគមន៍ និងសង្គមជាតិទាំងមូលផង។
លើសពីនេះ ក្រសួងយុត្តិធម៌ក៏បាន និងកំពុងរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យយន្តការនេះ ក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ, ការបង្ខិតសេវាជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមពង្រឹងសុខដុមនីយកម្មនៅក្នុងសហគមន៍ និងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង