ឧត្តមសេនីយ៍ឯក ឡុង ហាបាណា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលេីកទិសដៅបន្តសម្រាប់កម្មវិធីទស្សនកិច្ច ជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារសម្របសម្រួល ចាត់ចែង រៀបចំកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលេីកទិសដៅបន្តសម្រាប់កម្មវិធីទស្សនកិច្ច ជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៃកិច្ចប្រជុំប្តូរវេន ជាមួយនាយដ្ឋាននគរបាល ក្រសួងសន្តិសុខសារធាណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងការទទួលខុសត្រូវតាមផ្នែកនីមួយៗបន្ថែមទៀត ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងកម្មវិធីទស្សនកិច្ច ជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៃកិច្ចប្រជុំប្តូរវេន ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា ក៏បានធ្វើការសង្កត់ធ្ងន់ និងណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវចូលរួមបំពេញភារកិច្ចតាមផែនការដែលបានរៀបចំ និងបែងចែករួច ឱ្យមានប្រសិទ្ធភាពជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់៕