ស្អែកនេះសម្ដេច ស ខេង នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យបវេល វិទ្យាល័យល្វា សាលាបឋមសិក្សាស្វាយព្រៃ និងសមិទ្ធផលនានា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យបវេល វិទ្យាល័យល្វា សាលាបឋមសិក្សាស្វាយព្រៃ និងសមិទ្ធផលនានា ។ ពិធីសម្ពោធនេះនឹងប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យបវល ស្ថិតនៅភូមិបចោល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។