**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបជម្រាបលា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តម MIKAMI Masahiro ដែលបានបំពេញបេសកម្មការងារនៅកម្ពុជាបានយ៉ាងល្អប្រសើរចាប់តាំងពីឆ្នាំ២០១៩មក ហើយបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានដូចជា ការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាជាដើម។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា ដែលថ្មីៗនេះឯកឧត្តម បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ព្រឹត្តិការណ៍វិបត្តិកូវីដ-១៩ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ជប៉ុនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩នេះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាច្រើន។ ដោយឡែក ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានោះ ជប៉ុន ក៏បានជួយជាសម្ភារដល់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការការពារសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តប្រកបទៅដោយភាពជោគជ័យខ្ពស់។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ប្រទេសជប៉ុន បានជួយដល់កម្ពុជាក្នុងវិស័យជាច្រើនទៀត ក្នុងនោះ ជប៉ុន បានជួយដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតកន្លងមក ហើយបច្ចុប្បន្ន ជប៉ុនក៏កំពុងបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសបន្ថែមថា ទាំងនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណង់មិត្តភាពដ៏មានតម្លៃរវាង កម្ពុជា-ជប៉ុន។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏សូមចូលរួមរំលែកនូវមរណទុក្ខ ចំពោះអតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មានកាំភ្លើងធ្វើឃាតក្នុងពេលកន្លងទៅថ្មីនេះ។

សម្ដេចក្រឡាហោម បានលើកឡើងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏បានលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

ជាការឆ្លើយតប ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលបានអនុញ្ញាឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសអស់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ដែលឯកឧត្តម បានជម្រាបជូនសម្តេចក្រឡាហោម បន្ថែមថា ក្នុងឱកាសនៃបេសកម្មការទូតរបស់ឯកឧត្តម រយៈពេលជាង ៣ឆ្នាំ កន្លងមក កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលនានាជាច្រើន បូករួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន ក៏ធ្លាប់បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា បានចំនួន២លើក ខណៈនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចនៅជប៉ុនបានចំនួនពីរលើដូចគ្នាផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យបុគ្គលិករបស់ស្ថានទូត ដូចជា ប្រជាជនជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានបន្តបំពេញការងារ និងមានសុវត្ថិភាពជីវិត ដែលអាចប្រកបរបរជាប្រចាំថ្ងៃបានយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះដែរឯកឧត្តម បានបញ្ជាក់ជូនសម្តេចក្រឡាហោមថា ឯកឧត្តម ក៏ធ្លាប់បានជួបជាមួយប្រជាជនជប៉ុន ដែលកំពុងធ្វើអាជីវកម្ម នៅខេត្តបាត់ដំបង ពួកគាត់បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់បុគ្គលិកស្ថានទូតប៉ុណ្ណោះទេ ថែមទាំងជួយការពារសុវត្ថិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជាផងដែរ។

លើសពីនេះទៀត ឯកឧត្តម បន្ថែមថា ដូចអ្វីដែល សម្ដេចក្រឡាហោម ស ខេង បានលើកឡើងខាងលើ គឺក្នុងកិច្ចប្រជុំទ្វេភាគីរវាង ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលទាំងនេះអាចធ្វើឱ្យឆ្នាំ២០២៣ នេះ គឺជាឆ្នាំដែលមានវឌ្ឍនភាពរីកចម្រើនខ្ពស់ចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

ទន្ទឹមនេះ ឯកឧត្តម MIKAMI Masahiro ក៏បានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងការបោះឆ្នោត នាឆ្នាំ២០២៣ របស់កម្ពុជា នៅពេលខាងមុខនឹងទទួលបានជោគជ័យខ្ពស់។

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្ដីទី បានបញ្ជាក់ជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត សារជាថ្មីថា ស្ថាប័ន និងមន្ដ្រីគ្រប់ផ្នែកនៃរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង