**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អ្នកជំងឺនិងអ្នកផ្ទុកមេរោគអេដស៍ ចំនួន១៨០នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

 

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២២ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព» ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា នឹងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី។

ពិធីខាងលើក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី លេខា សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុកទាំង៧ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម​កម្ពុជា និងអ្នកផ្ទុកមេរោគអេដស៍(១៨០នាក់) សរុបប្រមាណ​ ២៥២នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដែលស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ​ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណ:កម្មាធិការសាខា និងអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តត្បូងឃ្មុំ បានអានជូនអង្គពិធីនូវសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រ​ហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»។ ​
ក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍ ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម អាចរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ពុំមានការរើសអើង ក្នុងសង្គមជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក៏បានមានមតិស្វាគមន៍ជាមួយអង្គពិធី។

បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការសាខា បានមានមតិសំណេះសំណាល និងបានអានសន្ទរកថារបស់សម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍ទាំំងអស់គ្នានៅឆ្នាំ២០២៥ មានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១- សូមបងប្អូនជនរួមជាតិ វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ
២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង
៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា
៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក
៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

សម្ភារៈអំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសារនីមួយៗរួមមាន ៖ អង្ក២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ នំបុ័ង១ ទឹកសុទ្ធ១ដប និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង