សម្ដេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីបារាំង ជាដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកឯកឧត្ដម Emmanuel Macron ប្រធានាធិបតីបារាំង ជាដៃគូសន្ទនាដ៏ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នា ក្នុងការពង្រឹងពង្រីកមិត្តភាព រវាងកម្ពុជា និងបារាំង ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ធ្នូយ៉ាងដូច្នេះថា «ដៃគូសន្ទនាដ៍ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាព រវាងកម្ពុជានិងបារាំង។ សូមអរគុណអេនុយអែល ដែលបានផ្តល់នូវការស្រឡាញ់ រាប់អាន» ។