**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ

នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់

 

ភ្នំពេញ​ ៖​ នាយកដ្ឋានច្រកទ្វារទី២ នារសៀលថ្ងៃអង្គារ ០៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យិ គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ បានមានប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។ ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យលោក វរសនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋាន ឡេីងរាយការណ៍អំពីអវត្តមានថ្នាក់ដឹកនាំនាយកដ្ឋាន នាយការិយាល័យ និងនាយប៉ុស្តិ៍ ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុប ឡើងអានរបាយការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។

ក្នុងកិច្ចប្រជុំនោះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ បានធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ទូទៅ ការអនុវត្តការងារជំនាញផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានចូលរួមមតិណែនាំការងារជំនាញ ក៏ដូចជាគ្រប់គ្រងប៉ុស្តិ៍របស់ខ្លួនឲ្យមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងប្រសិទ្ធភាពខ្ពស់ ជាមួយគ្នានេះត្រូវបន្តបង្កើនការតាមដាន គ្រប់គ្រង ពង្រឹងបញ្ជីវត្តមានមន្ត្រីក្រោមឱវាទឲ្យបានម៉ត់ចត់ និងពិនិត្យបញ្ជីមុខសញ្ញាឲ្យបានត្រឹមត្រូវ ព្រមទាំងប្រើប្រាស់ម៉ាស៊ីន CBMS ទាំងនេះឲ្យអស់ពីសមត្ថភាពព្រោះជាប្រព័ន្ធរបស់ជាតិ។

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង និងជាប្រធានអង្គប្រជុំ បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរដែលអង្គប្រជុំទាំងមូលបានលើកឡើង ព្រមទាំងបានណែនាំលោកនាយប៉ុស្តិ៍មុននឹងសម្រេចការងារចាំបាច់ជាមួយស្ថាប័នផ្សេងៗត្រូវមានការស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង