**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ ព្រលឹង អត្តសញ្ញាណ ការប្រឹងប្រែង សមត្ថភាព និងធនធាន

ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី៣ ជ្រោយចង្វារ នាថ្ងៃទី១៤ ខែធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ, ព្រលឹង, អត្តសញ្ញាណ, ការប្រឹងប្រែង, សមត្ថភាព និងធនធានគ្រប់គ្រាន់ប្រកបដោយភាពម្ចាស់ការក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏វែងឆ្ងាយ ។

នាឱកាសនោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកសាង និងអភិវឌ្ឍគ្រួសារមួយ មិនមែនជាកិច្ចការសាមញ្ញ និងងាយស្រួលនោះទេ រីឯការកសាងសហគមន៍ និងប្រទេសមួយពីបាតដៃទទេ គឺរឹតតែពិបាក និងរមែងជួបប្រទះនូវបញ្ហាប្រឈម, ភាពរកាំរកូស និងការរអាក់រអួលខ្វះខាតមិនខានឡើយ។

ឯកឧត្ដមបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ, ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី, កម្ពុជា បាន និងកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ទូទាំងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការវិវឌ្ឍរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឱ្យជឿ ដែលប្រជាជនកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសនានានៅលើសកលលោក អាចមើលឃើញជាក់ស្តែង និងបានកោតសរសើរគ្រប់ៗគ្នា។

ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា «ពិតណាស់ កម្ពុជាដែលធ្លាប់តែជាប្រទេសក្រីក្រ បានប្រែក្លាយខ្លួនយ៉ាងលឿនដល់ចំណុចមួយ ដែលមានទាំងឆន្ទៈ, ព្រលឹង, អត្តសញ្ញាណ, ការប្រឹងប្រែង, សមត្ថភាព និងធនធានគ្រប់គ្រាន់ប្រកបដោយភាពម្ចាស់ការក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់អនាគតដ៏វែងឆ្ងាយ ក៏ដូចជាការចូលរួមដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសដទៃទៀតក្នុងកិច្ចការតំបន់ និង សកល» ។

ឯកឧត្ដមថ្លែងថា ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ, កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យ និងមោទកភាពដោយមានការ ចូលរួមពីសំណាក់មេដឹកនាំ នៃគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសដៃគូ ព្រមទាំងប្រទេសមហាអំណាចធំៗ ជាច្រើន ៕

អត្ថបទដែលជាប់ទាក់ទង