ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយទោ នូ សុផល
ភ្នំពេញ៖ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរជាមួយឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោកជំទាវ ឯម ផលាមុនី ជាសមាជិកក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឡូយ រិទ្ធី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០២២ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយទោ នូ សុផល អតីតនគរបាលខេត្តសៀមរាប ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។
សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកវរៈសេនីយទោ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសព ត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និងបានចូលបច្ច័យចំនួន៨០០.០០០រៀលផងដែរ៕