ឯកឧត្ដម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នាយប់ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្តចម្ប៉ាសាក់ និងលោកជំទាវ ក្នុងឱកាសនៃការរៀបចំពិធីទទួលទានអាហារពេលល្ងាចរួមគ្នា ដើម្បីអបអរសាទរកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង (កម្ពុជា) និងខេត្តចម្ប៉ាសាក់ (ឡាវ)៕