ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Josep Borrell
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ក្នុងឱកាសដែលឯកឧត្តមស្នាក់នៅទីក្រុងព្រុចសែល ដើម្បីអមសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប៕