**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

លោកជំទាវ ចម និម្មល ចូលរួមជាអធិបតីក្នុងពិធីចុះ MoU រវាង វិទ្យាស្ថាន​ TTRI និងមជ្ឈមណ្ឌល CBI នៃប្រទេសហូឡង់

 

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី និងជាសក្ខីកម្មក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃក្រសួងការបរទេសហូឡង់។ ចូលរួមផងដែរមាន ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គនាយក លោកស្រី Judith Arends នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល CBI ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថាន TTRI សរុបប្រមាណ ៣០ នាក់។

ថ្លែងក្នុងកម្មវិធីបើក លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីនេះៗ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។

យោងទិន្នន័យផ្លូវការ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហូឡង់ មានទំហំទឹកប្រាក់ប្រមាណ ៤៩៩,៤១លានដុល្លារអាម៉េរិក ដែលកើនឡើងប្រមាណ ២០% លើទំហំទឹកប្រាក់ ៤១៥,៩៣លានដុល្លារ ក្នុងឆ្នាំ២០២១។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា ក្រោយការចុះហត្ថលេខាលើ MoU នេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។ MoU នេះនឹងមានកិច្ចសហការលើគម្រោង ដូចជា៖ ១) គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣-២០២៨; ២) គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម; ៣)​គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ; ៤) គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី; និង ៥)​​ គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីការចុះ MoU ជាមួយមជ្ឍមណ្ឌល CBI, វិទ្យាស្ថាន TTRI ក៏បានចុះ MoU ជាមួយស្ថាប័នអន្តរជាតិមួយចំនួនថ្មីៗនេះ រួមមាន Team Synergy Co., Ltd និង វិទ្យាស្ថានសម្រាប់ពាណិជ្ជកម្មអន្តរជាតិ (ITD) ជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង