**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អឺរ៉ុប ទទួលស្គាល់អំពីផលលំបាក ដែលកម្ពុជាអាចនឹងជួបប្រទះ ក្រោយពេលចាកចេញពី ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ

 

ភ្នំពេញ៖ ឯកឧត្ដម Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាក ដែលកម្ពុជាអាចនឹងជួបប្រទះ ក្រោយពេលកម្ពុជាចាកចេញពី ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការ ហើយបានជម្រាបជូនថា សហភាពអឺរ៉ុបនិងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Sofitel Brussels Europe ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនិងសហការី ដើម្បីពិភាក្សាអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបអំពីស្ថានភាពសេដ្ឋកិច្ចដែលកំពុងងើបប្រសើរឡើងវិញរបស់កម្ពុជា ដែលមានការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចនិងការខិតខំស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលផ្តោតលើវិស័យអាទិភាពជាច្រើនឆ្លើយតបនឹងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការ និងការឈានឆ្ពោះទៅចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុបនិងប្រជាជនអឺរ៉ុប ចំពោះការគាំទ្រនិងការផ្តល់ជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការកសាងធនធានមនុស្សជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្ដម Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានស្ថានភាពល្អប្រសើរទោះបីជាក្នុងដំណាក់កាលនៃបញ្ហាប្រឈមបង្ករដោយជម្ងឺរាតត្បាតសកលក៏ដោយ។

ក្នុងនោះដែរ ឯកឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់អំពីផលលំបាកដែលកម្ពុជាអាចនឹងជួបប្រទះក្រោយពេលកម្ពុជាចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការហើយបានជម្រាបជូនថា សហភាពអឺរ៉ុបនិងបន្តអនុវត្តយន្តការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលគ្រោង Graduation រួមទាំងកម្ពុជា សំដៅឈ្ពោះទៅប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ នាពេលខាងមុខ។ ទន្ទឹមនឹងនោះ ភាគី EU ក៏បានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសនិងកម្មវិធីកសាងសមត្ថភាពជូនដល់កម្ពុជាតាមការចំាបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។

សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ភាគី EU បានជម្រាបអំពីការគាំទ្ររបស់ EU ដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ហើយបានលើកពីសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្ត ASEAN-EU (2023-2027) និងអំពីកិច្ចពិគ្រោះយោបល់ ASEAN-EU Consultation ដែលនឹងក្លាយជាកត្តានាំផ្លូវសម្រាប់វឌ្ឍនភាពទៅថ្ងៃខាងមុខនៃការចរចាបង្កើត ASEAN-EU Free Trade Agreement។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានឯកភាពនិងប្តេជ្ញាបន្តកិច្ចសន្ទនាល្អ ក៏ដូចជាដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតប្រកបដោយស្មារតីជួយគ្នា បំពេញបន្ថែម និងគោរពគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង