រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ លើកទីXIV រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានធ្ចើជាម្ចាស់ផ្ទះប្តូរវេនក្នុងការរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការលើកទីXIV រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គណៈប្រតិភូខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូខេត្តចម្ប៉ាសាក់ ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត វិល័យវង្ស ប៊ុតដាខាំ អភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមបរិយាកាសទទួលខុសត្រូវខ្ពស់ រីករាយ រាក់ទាក់ និងស្និទ្ធស្នាល៕