ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងជីនិត ក្រោយពេលទំនប់អាងទឹកត្រូវបានទប់បិទភ្ជាប់ឡើងវិញ
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ដែលជាប្រធានក្រុមមុខព្រួញចុះខេត្តកំពង់ធំ រួមជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យមើលស្ថានភាពទឹកនៅអាងទឹកស្ទឹងជីនិត ក្រោយពេលដែលទំនប់អាងទឹកត្រូវបានទប់បិទភ្ជាប់ឡើងវិញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។
នៅក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ននេះ អាងទឹកត្រូវបានរក្សាទឹកទុកបានប្រហែល ៨០%នៃស្ថានភាពដើមតែប៉ុណ្ណោះ។ ការរក្សាទឹកទុកបែបនេះជាលក្ខណៈបច្ចេកទេសក្នុងគោលបំណងដើម្បីបម្រេីឲ្យការស្រោចស្រពស្រូវប្រាំងខាងមុខនេះផងនិងបន្តការងារជួសជុលនិងកែលម្អឡើងវិញ នូវសំណង់ដែលចាស់ទ្រុឌទ្រោមនិងទំនប់អាងទឹកឡើងវិញផង ដែលត្រូវការពេលវេលាប្រហែលពីរឆ្នាំទើបរួចរាល់ ៕