ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាអំពីការដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីចំនួនពីរ
ភ្នំពេញ៖ នារសៀលថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវអភិវឌ្ឍកម្មវិធី និងដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន និងកម្មវិធីធ្វើសវនកម្មតាមប្រព័ន្ធឌីជីថល (E-Audit) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងតំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។