នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីចំនួនពីរ
ភ្នំពេញ៖ នារសៀលថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ នាសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ អគារ (T27) ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការបង្កើតក្រុមការងារជំនាញសិក្សាស្រាវជ្រាវអភិវឌ្ឍកម្មវិធី និងដាក់អោយដំណើរការសាកល្បងនូវកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន និងកម្មវិធីធ្វើសវនកម្មតាមប្រព័ន្ធឌីជីថល (E-Adit) ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។