សម្តេចក្រឡាហោម ស ខេង អញ្ជើញទទួលដំណើរ សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីអញ្ជើញបំពេញការងារ ៥ថ្ងៃនៅតំបន់អឺរ៉ុប
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕