នាយករដ្ឋមន្ត្រីកម្ពុជា៖ ជាទម្លាប់ក្នុងគ្រួសារខ្ញុំ មិនមានការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរតាមរយៈ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ធ្នូនេះថា «កូនៗនិងចៅៗមកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ។ ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេព្រោះខ្លះជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ» ៕