បណ្ឌិត យ៉ង សាំងកុមារ ដឹកនាំការប្រជុំលើកទី១ រវាងក្រុមការងារក្រសួងកសិកម្ម ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំការប្រជុំលើកទី១ រវាងក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លើប្រធានបទ “ពូជស្រូវដែលឆ្លើយតបតម្រូវការទីផ្សារ កិច្ចសន្យារវាងរោងម៉ាស៊ីន និងកសិករ និងការងារពាក់ព័ន្ធ”។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងអស់បានយល់ពីគ្នាកាន់តែច្រើន ហើយបានឯកភាពគ្នាលើការពង្រឹង និងពង្រីកការសហការគ្នាក្នុងការលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជាដើម្បីសេដ្ឋកិច្ចជាតិ ជីវភាពកសិករ និង សន្តិសុខស្បៀង ជាពិសេសដោយចាប់ផ្តើម ពីដោះស្រាយបញ្ហាពូជសុទ្ធល្អ និងការប្រើសារធាតុគីមីកសិកម្មឱ្យបានសមស្របតាមស្តង់ដាទីផ្សារអឺរ៉ុប និងអាមេរិក៕