**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ទទួលជួបឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួប ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួង។

នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស សម្រាប់ជំនួយក្នុងកម្មវិធីអភិវឌ្ឍន៍ដល់វិស័យជាច្រើននៅកម្ពុជាដូចជា អភិបាលកិច្ចមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ កសិកម្មនិងសន្តិសុខស្បៀង និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងការងារ។ កម្ពុជាតែងតែដឹងគុណចំពោះការបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ជាមួយនេះផងដែរ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ក៏បានអបអរសាទរប្រទេសស្វីសក្នុងឱកាសខួប១០ឆ្នាំនៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការចាប់ផ្តើមដំណើការកម្មវិធីសហប្រតិបត្តិការស្វីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។

ជាការឆ្លើយតប ឯកឧត្តម Pedro Zwahlen បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ភាគីទាំងពីរត្រៀមខ្លួនរួចជាស្រេចក្នុងការប្រារព្ធខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងស្វីស និងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣នៅភ្នំពេញនៅដើមឆ្នាំ ២០២៣ ព្រមទាំងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជានៅលើឆាកអន្តរជាតិដែលមានស្រាប់រវាងប្រទេសទាំងពីរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង