លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥
យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ ដែលបើកធ្វើនៅក្រុងMontreal ប្រទេសកាណាដា ។
លោក Xi Jinping បានលើកឡើងថា មនុស្សជាតិជាសហគមន៍រួមវាសនា មានតែសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នា ទើបអាចឆ្លើយតបនឹងការប្រឈមជាសកលប្រកបដោយប្រសិទ្ធភាពបាន ។ ពួកយើងគួរតែចាប់ដៃគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាបង្កើតសហគមន៍រួមវាសនារបស់ភពផែនដី ក៏ដូចជារួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ។ នៅពេលអនាគត ប្រទេសចិននឹងបន្តបង្កើនកិច្ចកសាងអរិយធម៌អេកូឡូស៊ី ចូលរួមគម្រោងប្រតិបតិ្តរបស់អង្គការសហប្រជាជាតិស្តីពីការស្តារប្រព័ន្ធអេកូ-បរិស្ថានឡើងវិញក្នុងរយៈពេល១០ឆ្នាំ អនុវត្តគម្រោងធំនិងសំខាន់មួយចំនួនក្នុងន័យអភិរក្សនិងស្តារឡើងវិញនូវជីវចម្រុះ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិឱ្យបានស៊ីជម្រៅ ព្រមនិងជំរុញឱ្យមូលនិធិជីវចម្រុះក្រុងគុនមីងឱ្យដើរតួនាទីកាន់តែល្អ តាមរយៈសហព័ន្ធអន្តរជាតិអភិវឌ្ឍន៍បៃតង “ខ្សែក្រវាត់និងផ្លូវ ” ក៏ដូចជាផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញអភិបាលកិច្ចជីវចម្រុះសកលឱ្យឡើងដល់កម្រិតថ្មី ៕