**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម រង្សុី ភាពល្ងង់ខ្លៅពិតមែនសូម្បីតែអាណត្តិប្រធានអាស៊ានក៏លោកមិនដឹង. ហើយក៏ជាការប្រមាថដ៏ធំបំផុតចំពោះ ប្រធានាធិបតីបារាំងម៉ាក្រុង និងមេដឹកនាំអឺរ៉ុប២៧ប្រទេសថាជា [មនុស្សល្ងង់]


ភ្នំពេញ៖ មហាជនដ៏ច្រើនផ្ទុះសំណើចជាខ្លាំងចំពោះភាពដ៏មហាល្ងង់ខ្លៅ របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ធ្វើនយោបាយជិតចូលរណ្តៅទៅវិញហើយ សូម្បីអាណត្តិការងាររបស់ប្រធានអាស៊ានក៏មិនដឹងដែរ ហើយការលើកឡើងថា [សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ]សម្ដី នោះស្មើនឹងការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រធានាធិបតីប្រទេសបារាំងម៉ាក្រុង. និងបណ្ដាលមេដឹកនាំអឺរ៉ុបចំនួន២៧ប្រទេស ព្រមទាំងសភាអឺរ៉ុប. ស្នងការអឺរ៉ុប. ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា មនុស្សល្ងង់មិនយល់ ហើយឲ្យសម្តេចតេជោបោកប្រាស់បាន។

ក្រៅពីសម្ដីការចោទប្រកាន់ដ៏ធំចំពោះមេដឹកនាំសហភាពអឺរ៉ុប. សំណេររបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏បានប្រមាថដ៏ធ្ងន់ធ្ងរបំផុតលើមេដឹកនាំអាស៊ានទាំងអស់ ជាពិសេសលោកប្រធានាធិបតីឥណ្ឌូណេស៊ី [Joko Widodo ]ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ២០២៣បែបនេះថា ក៏ជាមនុស្សល្ងង់ខ្លៅផងដែរ ដែលអាចឲ្យសម្តេចតេជោបោកប្រាស់បាន។

ចំពោះជនក្បត់ជាតិតជំនាន់តាំងពីជីតា សម រង្ស៉ី បានសរសេរសារបែបល្ងីល្ងើពកថ្ងាស់លើហ្វេសប៊ុករបស់ខ្លួនថា [សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន]។

យោងទៅតាមធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ាន បើទោះបីថាញញួរអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាទៅហើយក្តី តែសុពលភាពក្នុងឋានៈជាប្រធានអាស៊ានរបស់សម្តេចតេជោ មិនទាន់អស់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងប្រធានអាស៊ាននេះ រហូតដល់ដល់ដាច់ឆ្នាំ២០២២ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវទទួលតំណែងប្រធានអាស៊ាន ចាប់ពីឆ្នាំ២០២៣ទៅ។

នៅពេលដែលឃើញសំណេរបែបនេះហើយក៏នាំឱ្យមហាជនទាំងអស់គ្រប់ស្រទាប់វណ្ណៈ អស់សំណើចហួសចិត្ត ចំពោះភាពល្ងង់ខ្លៅរបស់អ្នកនយោបាយចាញ់មិនដែលឈ្នះរូបនេះ។ បើទោះបីថា មិនដែលបានមានជោគវាសនាបានធ្វើប្រធានអាស៊ាន តែក្នុងនាមអ្នកនយោបាយមួយរូប គួរណាស់តែយល់ខ្លះពីកិច្ចការរបស់អាស៊ាន។

បើមើលទៅសំណេររបស់ជនក្បត់ជាតិបីជំនាន់រូបនេះ បានធ្វើឱ្យមហាជនមើលឃើញថា អ្នកនយោបាយជិតអស់អាយុសង្ខារូបនេះគឺពិតជាមហាល្ងង់ និងគ្មានចំណេះដឹងអ្វីបន្តិចសោះ៕

អត្ថបទដែលជាប់ទាក់ទង