លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៥ នៅខេត្តតាកែវ
ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និង ទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៥ នៃខេត្តតាកែវ ក្នុងនោះ៤វត្តស្ថិតនៅស្រុកកោះអណ្តែត មាន៖ វត្តបុរាណមហារាជធម្មស្ថាន , វត្តបញ្ចវត្តីយ៍ , វត្តពោធិនាគរាជ , វត្តបន្ទាយកោះជុំ, និងវត្តប្រាសាទមង្គល ស្ថិតនៅស្រុកសំរោង។
ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្ត អង្គបូរាណមហាធម្មរាជស្ថាន (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩។
ទេយ្យវត្ថុប្រគេនដល់វត្តរួមមាន ៖
០១- បច្ច័យចំនួន១ម៉ឺនដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអង្គបូរាណមហាធម្មរាជស្ថាន(ហៅវត្តប្រាសាទ)
០២-អង្ករ១តោន
០៣-ត្រីខ ចំនួន១កេស មាន១០យួរ
០៤-មីចំនួន៥កេសធំ(៣០កេសតូច)
០៥- ត្រីងៀតចំនួន ១០ គីឡូ
០៦- សាច់ក្រកចំនួន១០ គីឡូ
០៧- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៨- ទឹកដោះគោខាប់ ចំនួន២កេស
០៩- កាហ្វេ ចំនួន ៥កញ្ចប់ធំ
១០- តែ ចំនួន ២គីឡូក្រាម
១១- ស្ករសចំនួន១បេ
១២- អំបិលចំនួន១បេ
១៣- ប៊ីចេងចំនួន១បេ
១៤- ទឹកត្រីចំនួន៥យួ
១៥- ទឹកស៊ីអ៊ីវ ចំនួន៥យួរ
១៦- ទឹកសៀង ចំនួន ៤យួរ
១៧- ទឹកម្ទេស ចំនួន ៤យួរ
១៨- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៩- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
២០- ទៀនវស្សា១គូរ
២១- ប្រេងកូឡា ចំនួន ៥ដុំ
២២- ប្រេងខ្យល់ ចំនួន៥ដុំ
២៣- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
២៤- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២៥- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៦- ស្លាដក់ចំនួន៤៨
២៧- ថវិកា ចំនួន២លានរៀល។
បន្ទាប់មក លោកជំទាវ ហ៊ុន ម៉ាណា ក៏បានពាំនាំយកនូវអំណោយជាឃីតកញ្ចប់ៗចែកជូនដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទដែលបានចូលរួមក្នុងឱកាសនោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានចែកជូននូវកាតាប និងសម្ភារៈសិក្សាដល់សិស្សានុសិស្សមួយចំនួនផងដែរ៕