**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងវប្បធម៌ចាប់ផ្តើមបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ជាផ្លូវការហើយ


ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២២នេះ បានបើកមហោ ស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង
នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដមសោម សុគន្ធ រដ្ឋលេខាធិការប្រចាំ ការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣នេះ ឯកឧត្ដមសោម សុគន្ធ មាន ប្រសាសន៍ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះយុវជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំសីលធម៌គុណធម៌ អត្តសញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិយើងផងដែរ ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាព យន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេកទេស ការ សម្ដែងប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះមានការរីកដុះដាលនូវរោង ភាពយន្តលំដាប់អន្តរជាតិ និងការ ផលិតផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើនហើយទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន។
យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វ ផ្សាយវប្បធម៌បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣គឺជាយន្តការចាំបាច់ជំរុញដល់យុវជនបញ្ចេញគំនិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ ស ហើយជាជំហានដំបូងជំរុញឱ្យពួកគេក្លាយជាផលិតករភាពយន្ត។ ដូច្នេះមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការផ្តល់ឱកាសដល់យុវជន យុវនារីបានបញ្ចេញសមត្ថ ភាពទេពកោសល្យលើការផលិតស្នាដៃភាពយន្តរបស់ខ្លួនដើម្បីចូល រួមប្រកួតប្រជែងថ្នាក់ជាតិ ។ ពីមួយ ឆ្នាំទៅមួយឆ្នាំមហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជាបានក្លាយជាចំណុចប្រសព្វយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃ ប្រឌិតយ៉ាងរស់រវើក ដ៏សម្បូរបែប នៃការផលិតភាពយន្តខ្នាតខ្លីកម្ពុជា ។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នេះមានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៣៥ស្នាដៃ ។ ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ។ ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាតឱ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វ ផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោ ស្រពផងដែរ។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣  រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្ត ទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ហើយពិធីបិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀល។ ដោយជ័យលាភីលេខ១ នឹងទទួលបានពានមាសមួយ អមដោយថវិកា ១២លានរៀល  លេខ២ទទួលបានពានប្រាក់មួយ អមដោយថវិកា ៨ លានរៀល និងលេខ៣ទទួលបានពានសំរឹទ្ធមួយ ថវិកា៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើក ទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង