**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ

បទវិភាគ៖បណ្តាភាគីនានាគួរតែជំរុញយ៉ាងសកម្មនូវ“គ្រាក្រុងប៉ារីស”ដើម្បីអភិរក្សជីវចម្រុះសកល

យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ដំណាក់កាលទីពីរនៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ»លើកទី១៥ ដែលបើកធ្វើនៅក្រុងMontreal ប្រទេសកាណាដា ដោយបានអំពាវនាវថា “ រួមគ្នាជំរុញការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ រួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដី ក៏ដូចជារួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ” ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចដើម្បីសម្រេចបាននូវគោលដៅនេះ ។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ប្រទេសចិនក្នុងនាមជាប្រទេសប្រធានផ្លាស់វេននៃកិច្ចប្រជុំ COP15 ដើម្បីជំរុញអភិបាលកិច្ចជីវចម្រុះសកល ។
បច្ចុប្បន្ននេះ ជីវចម្រុះប្រឈមនឹង “វិបតិ្តនិងឱកាស” ។ ទីមួយគឺ “វិបតិ្ត” ក្នុងរយៈពេល១រយឆ្នាំកន្លងមក សកម្មភាពរបស់មនុស្សជាតិបណ្តាលឱ្យល្បឿនផុតពូជជីវសាស្រ្តលឿនជាងការផុតពូជដោយធម្មជាតិលើសពី១០០ដង ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា តាមការប៉ាន់ប្រមាណ ដល់ឆ្នាំ២០៣០ ការថមថយចុះនៃប្រព័ន្ធបរិស្ថានសកលនឹងបណ្តាលឱ្យមានការខាតបង់ចំនួន៣ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ទីពីរគឺ “ឱកាស” ។ គោលដៅសំខាន់បំផុតរបស់កិច្ចប្រជុំ COP15 គឺតាក់តែងនិងអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០ ” ។ បើសិនជាអាចសម្រេចបាន នោះនឹងបង្កើត “ឱកាសជាប្រវត្តិសាស្ត្រ” ក្នុងការកំណត់គោលដៅនិងមធ្យោបាយយ៉ាងច្បាស់លាស់ ដើម្បីការពារជីវចម្រុះក្នុងរយៈពេល១០ឆ្នាំឬកាន់តែយូរនៅពេលអនាគត ។
ក្នុងបរិបទបែបនេះ កិច្ចប្រជុំ COP15 បានធ្វើឡើងក្រោមប្រធានបទ “អរិយធម៌អេកូឡូស៊ី៖ រួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី” ។ ថ្លែងក្នុងសុន្ទរកថាលើកនេះ លោក Xi Jinping បានអំពាវនាវថា ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិរក្សជីវចម្រុះ ជំរុញដំណើរសកលនៃការអភិរក្សជីវចម្រុះ ជំរុញការអភិវឌ្ឍបៃតង គាំពាររបៀបរៀបរយសកលនៃការអភិរក្សជីវចម្រុះប្រកបដោយភាពយុត្តិធម៌និងសមហេតុផល តាមរយៈការអភិរក្សជីវចម្រុះ ។ គំនិតផ្តួចផ្តើមចំណុចទាំងបួននេះ បានកំណត់គោលដៅផង ហើយក៏មានមធ្យោបាយផង ដែលបានចង្អុលបង្ហាញនូវទិសដៅសម្រាប់ការគ្រប់គ្រងជីវចម្រុះសកល ។
ដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី ប្រទេសចិនបានធ្វើសកម្មភាពយ៉ាងប្រាកដប្រជា ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេសដែលមានប្រភពធនធានព្រៃឈើកើនឡើងច្រើនជាងគេ និងមានទំហំដីដាំដើមឈើបង្កើតព្រៃសិប្បនិមិត្តធំជាងគេនៅលើពិភពលោក ហើយបានក្លាយជាប្រទេសដែលមាន “ទីក្រុងដីសើមអន្តរជាតិ”ច្រើនបំផុតនៅលើពិភពលោក ក្រៅពីនេះ ប្រទេសចិនក៏បាននិងកំពុងបង្កើតជាប្រព័ន្ធឧទ្យានជាតិធំជាងគេនៅលើពិភពលោកផងដែរ ។ល។ “ប្រការឈានមុខ”ទាំងនេះ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ី និងការអភិរក្សាជីវចម្រុះ ។
ពេលវេលាមិនរង់ចាំពួកយើងទេ ។ ក្រោមកិច្ចសម្របសម្រួលនិងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន បណ្តាភាគីនានាគួរតែបង្ហាញការបេ្តជ្ញាចិត្តនិងកម្លាំងប្រតិបតិ្ត រួមគ្នាជំរុញការអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០ ” ដើម្បីនាំមកនូវ “គ្រាក្រុងប៉ារីស”ដល់ការអភិរក្សជីវចម្រុះសកល ក៏ដូចជាបង្កើតឱកាសដ៏ល្អប្រសើរ ដើម្បីរួមគ្នាបង្កើតសហគមន៍រួមជីវិតរបស់ភពផែនដីផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង