**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

បទវិភាគ៖ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ



សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តងបានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុបនូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននិងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ។ សន្និសីទនេះបានសង្កត់ធ្ងន់ថា “ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ”តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃភាពនឹងនរ” “ជំរុញដំណើរការសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញទាំងមូល សម្រេចបាននូវការលើកស្ទួយប្រកបដោយប្រសិទ្ធភាពនៃគុណភាពនិងកំណើនដោយសមហេតុផលនៃបរិមាណ ក៏ដូចជាមានការចាប់ផ្តើមដ៏ល្អក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ” បទបង្ហាញទាំងនេះបានផ្តល់ការណែនាំច្បាស់លាស់សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏ជាដំណឹងល្អសម្រាប់ពិភពលោកផងដែរ ។
ការសិក្សាស្រាវជ្រាវទាំងជាតិនិងអន្តរជាតិជាច្រើនបានបង្ហាញឱ្យឃើញថា ដោយសាររងឥទ្ធិពលពីកត្តាជាច្រើន កំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿនយ៉ាងលេចធ្លោនៅឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចសកលនឹងបន្តមានភាពថមថយចុះនៅឆ្នាំ ២០២៣ ។ ក្នុងបរិបទបែបនេះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ការរក្សាដំណើរការដោយនឹងនរនៃសេដ្ឋកិច្ចចិន វាមានសារសំខាន់ណាស់ ។
ប្រព័ន្ធសារព័ត៌មានបរទេសបានសង្កេតឃើញថា សន្និសីទលើកនេះបានបញ្ជាក់ថា ត្រូវផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ត្រូវតម្កល់ទុកការស្តារឡើងវិញនិងពង្រីកការប្រើប្រាស់ជាអាទិភាព ។កាលពីប៉ុន្មានថ្ងៃមុន ប្រទេសចិនបានដាក់ចេញ《ផែនការយុទ្ធសាស្រ្តស្តីពីការពង្រីកតម្រូវការក្នុងស្រុក(២០២២-២០៣៥)》។ បច្ចុប្បន្ននេះ ចំនួនប្រជាជនចិនបានលើសពី ១ ពាន់ ៤ រយលាននាក់ ផលិតផលក្នុងស្រុកសរុប គឺ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រទេសចិនបានលើសពី១២០០០ដុល្លារអាមេរិក ហើយអនុបាតនៃការចំណាយចុងក្រោយរបស់ប្រជាជនចិនក្នុងGDPបានលើសពី ៥០ ភាគរយក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា គឺជាទីផ្សារចំណាយដែលមានសក្តានុពលបំផុតនៅទូទាំងពិភពលោក ។ ការពង្រីកតម្រូវការក្នុងស្រុករបស់ប្រទេសចិនមុខជានឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសនៃបណ្តាប្រទេសនានាចូលក្នុងទីផ្សារចិនដ៏ធំធេង ក៏ដូចជាធ្វើឱ្យ”ទីផ្សារចិនក្លាយទៅជាទីផ្សារសកល ទីផ្សារអាចចែករំលែកបាននិងទីផ្សាររបស់អ្នកទាំងអស់គ្នា”ថែមមួយកម្រិតទៀត ។
“ភាពបើកទូលាយ”គឺជាពត៌មានច្បាស់លាស់មួយទៀតដែលសន្និសីទលើកនេះបញ្ជូនទៅកាន់ពិភពលោក ។ សន្និសីទលើកនេះបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពង្រីកដោយនឹងនរនូវការបើកទូលាយជាប្រព័ន្ធខាងវិស័យក្បួនច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដាជាដើម ហើយបានលើកឡើងថា នឹងខំប្រឹងឱ្យអស់សមត្ថភាពថែមមួយកម្រិតទៀតដើម្បីកៀរគរនិងប្រើប្រាស់ទុនបរទេស។ នាថ្មីៗកន្លងទៅនេះ លទ្ធផលនៃការស៊ើបអង្កេតរបស់សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិននិងសភាពាណិជ្ជកម្មអូស្ត្រាលីនៅចិនបានបង្ហាញថា សហគ្រាសដែលផ្តល់បទសម្ភាសន៍ភាគច្រើនមានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកាលានុវត្តភាពទីផ្សារនិងប្រាក់កំរៃរបស់ខ្លួននៅប្រទេសចិន ។
សូមបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ ។ សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលប្រារព្ធឡើងបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបង្ហាញទៅកាន់ពិភពលោកនូវភាពធន់នៃសេដ្ឋកិច្ច សក្ដានុពលនៃទីផ្សារ ភាពរស់រវើកនៃនវានុវត្តន៍និងភាពក្លាហាននៃការបើកទូលាយរបស់ប្រទេសចិន ។ ឱ្យតែការធ្វើទំនើបកម្មតាមបែបផែនចិនដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ពិភពលោកក៏នឹងទទួលបានឱកាសឈ្នះ-ឈ្នះកាន់តែច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង