ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពី
លោក ញាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២ នឹង១៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាក់លោកវរសេនីយ៍ទោ ហៀម ស្រ៉ីម អធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ត្រី សុខ វុត្ថា នាយផ្នែក បានសហការជាមួយលោកវរសេនីយ៍ត្រី ផាក យូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង កម្លាំងប្រជាការពារ ចេញល្បាតទប់ស្កាត់ក្នុងភូមិសាស្រ្តសំខាន់ៗ ដល់ចំណុចមុខបរិវេណសាលាវិទ្យាល័យគិរីវង់ ស្ថិតនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ មានការសង្ស័យនិងឃើញយុវជន០២នាក់មើលទៅមិនប្រក្រតីនិងបានធ្វើការឃាត់ខ្លួនសួរនាំហើយឈ្មោះ ហុិន ដួងចាន់(ហៅដួង) មានខ្លួនបម្រុងរត់ ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនតែម្តងរួមនិងបក្សពួកម្នាក់ទៀតមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ហុិន ដួងចាន់(ហៅដួង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាចែកចាយសកម្មក្នុងឃុំព្រៃរំដេង និងឃុំជាប់ៗ )បានឆែកនិងឃើញមានម្សៅក្រាមថ្លាពណ៍ស ចំនួន០២កញ្ចាប់នៅក្នុងខ្លួន ។
២.ឈ្មោះ ហូយ វាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់) និងដកហូតទូរស័ព្ទដៃ ម៉ាកសាំងសុង ០១គ្រឿង (ចាស់) ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕