**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

ឯកឧត្តម អ៊ូច ភា លើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការវិនិយោគដើម្បីខ្លួនឯង តាមរយៈការចេះស្វែងរកឱកាស និងចេះចាប់ឱកាស

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការវិនិយោគដើម្បីខ្លួនឯង តាមរយៈការចេះស្វែងរកឱកាស និងចេះចាប់ឱកាស។

ការលើកទឹកចិត្តរបស់ឯកឧត្តមបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមការងារយុវជនគណបក្សក្រុងដូនកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំគណបក្សក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ព្រមទាំងមានការចូលរួមដោយ លោក កង អាណាន់ ប្រធានក្រុមការងារយុវជនគណបក្សក្រុងដូនកែវ និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សក្រុង សង្កាត់ ភូមិ ផងដែរ។

មានប្រសាសន៍សំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានថ្លែងការកោតសរសើរ ដល់ក្រុមការងារយុវជនគណបក្សក្រុងដូនកែវ ទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស ចូលរួមសកម្មភាព ការងារសង្គម ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក ទទួលយក និងកោតសរសើរ។

បន្ថែមពីនេះដែរ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម អ៊ូច ភា បានណែនាំដល់យុវជន យុវនារី របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារប្រទេសកម្ពុជា កុំធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម សារជាថ្មីម្តងទៀត ដូចបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាជាដើម។ គុណតម្លៃសន្តិភាព គឺខ្ពង់ខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា ដោយលំបាកលំបិនណាស់ ដូច្នេះយុវជន យុវនារី គណបក្ស ដែលកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានាដែលគណបក្សសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ យុវជនគណបក្សក៏ត្រូវមានភារកិច្ចចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើប្រជាជន តាមរយៈគ្រប់សកម្មភាពសង្គមផ្សេងៗ។

ឯកឧត្តម អ៊ូច ភា ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការវិនិយោគដើម្បីខ្លួនឯង តាមរយៈការចេះស្វែងរកឱកាស និងចេះចាប់ឱកាស ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញ ចំណេះដឹង ចំណេះធ្វើ រៀងៗខ្លួន ដើម្បីខ្លួនឯងផង និងដើម្បីប្រទេសជាតិផង៕

 

អត្ថបទដែលជាប់ទាក់ទង