ស្នងការនគរបាលខេត្តសៀមរាប ពង្រាយកម្លាំងការពារ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ថ្វាយព្រះមហាក្សត្រ ក្នុងព្រះពិធីសម្ភោធមណ្ឌលព្រះកម្មដ្ឋាន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានពង្រាយកម្លាំងការពារ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ថ្វាយព្រះករុណាជាអម្ចាស់ជីរិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីសម្ភោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ៕