ឧត្តមសេនីយ៍ត្រី នូវ សំអុល នាំយកគ្រឿងឧបភោគនិង បរិភោគ ទៅឧបត្ថម្ភ ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ នៅស្រុកព្រៃនប់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងចំនួន៧៥នាក់ ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន៣ឃុំ ក្នុងស្រុកព្រៃនប់ គឺ ១.ឃុំទឹកថ្លា , ២. ឃុំទឹកល្អក់ , ៣.ឃុំសាមគ្គី ដែលមាន ១៨៧៥ ខ្នងផ្ទះប៉ើងដំបូល ២៧ខ្នងផ្ទះដួលរលំ និងរងរបួសមនុស្សចំនួន ៥នាក់ ។
ក្នុងនោះដែរ ឯកឧត្តម មេបញ្ជាការ ក៏បាននាំយក គ្រឿងឧបភោគ បរិភោគមាន ៖ អង្ករ ត្រីខកំប៉ុង មី ថ្នាំពេទ្យ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយចំនួនផងដែរ ៕