**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបសំណេះ​សំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីត​យុទ្ធ​ជន ៣៤៣នាក់ នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ

 

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជ​រដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ចុងសប្តាហ៍កន្លងទៅនេះ បានជួបសំណេះ​សំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីតយុទ្ធជន សរុបចំនួន៣៤៣នាក់ នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ថ្លែងក្នងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តទុកដាក់ជាប្រចាំដល់ប្រជាពលរដ្ឋទាំងអស់ពិសេសអ្នកបឹងជង្រុកតេជោឈ្នះឈ្នះ និងបានកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋាននេះបានរីកចម្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានចាត់ទុកបញ្ហាមនុស្សចាស់ជាបញ្ហាចម្បងអាទិភាពដែលត្រូវតែគិតគូរ យកចិត្តទុកដាក់មើលថែជាចាំបាច់ និងសូមឱ្យកូនចៅជំនាន់ក្រោយត្រូវតែមើលថែឱពុកម្តាយរបស់ខ្លួនឱ្យបានល្អ។​ជាពិសេស បង្កើនការយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យកាន់តែល្អប្រសើរឡើង បង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងបង្កើតសមាគមមនុស្សចាស់បន្ថែមនៅតាមសហគមន៍មូលដ្ឋាន ឲ្យមានគ្រប់ឃុំ-សង្កាត់ ដើម្បីបង្កើនស្មារតីជួយគ្នាទៅវិញទៅមក។​

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានចែកជូនអំណោយដល់អ្នកចូលរួមចំនួន៣៤៣នាក់ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់រួមមាន៖អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ
ទឹកត្រី១យួរ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្កសរ១គីឡូ កៅអៀកខ្លា៥បន្ទះ អំបិលអ៊ីយ៉ូត១គីឡូ បំពង់ហឺត២ដប ប្រេងឆាដប១លីត្រ ១ដប សារុង១ ក្រម៉ា១ ថវិកា២ម៉ឺនរៀល និងបានឧបត្ថម្ភក្រុមការងារសម្ដេចតេជោ.ក្រុមការងារស្រុកម៉ាឡៃ.ក្រុមការងារកងកម្លាំង.ប្រជាការពារភូមិតេជោឈ្នះឈ្នះ.អនុសាខានិងសាខាបក្សភូមិ.ក្រុមគ្រូពេទ្យ​.លោកគ្រូ អ្នកគ្រូ.យុវជនសម្ពន្ធស្រលាញ់សន្តិភាព.សឹករងស្រុក.នរគបាលស្រុក.អាវុធហត្ថស្រុក សរុបថវិការួម ៧.៥០០.០០០រៀល(៧លាន៥សែនរៀល) ៕

អត្ថបទដែលជាប់ទាក់ទង