ឯកឧត្តម កើត រិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ ត្រូវជាឪពុកបង្កើត ឯកឧត្តម ជិន ម៉ាលីន
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការអមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៣ ឆ្នាំ។