**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ ដល់និស្សិត និងសិស្ស នៃសាកលវិទ្យាល័យធនធានមនុស្ស**សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែផ្ដល់អាទិភាពដល់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ**នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុក**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត

ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ និងរដ្ឋបាលខេត្តតាកែវ ប្រជុំពិភាក្សាលើគម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៣១ លេខ៤១ និងការងារដោះស្រាយផលប៉ះពាល់

តាកែវ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដឹកនាំដោយឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ព្រមទាំងគណៈប្រតិភូទាំង២ក្រសួង មន្រ្តីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ និងការងារដោះស្រាយផលប៉ះពាល់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀតទោដល់អាជ្ញាធរមូលដ្ឋានដែលជាប់ពាក់ព័ន្ធ ត្រូវធ្វើការអប់រំណែនាំជូនបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់សហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការនៃការស្ថាបនាផ្លូវជាតិលេខ៣១និងលេខ៤១នេះ ប្រព្រឹត្តទៅដោយរលូននិងរួចរាល់តាមការគម្រោងទុក ពិសេសក៏សូមមេត្តាយោគយល់ពីបងប្អូនប្រជាពលរដ្ឋមានប្រើប្រាស់ដីចំណីផ្លូវ ដោយដាក់លក់ដូរឬតសំយ៉ាប សូមបងប្អូនរុះរើចេញដើម្បីឱ្យក្រុមការងារ បានចុះធ្វើការនិងស្ថាបនាផ្លូវទាំង២ខ្សែនេះ ។

ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានមានប្រសាសន៍ដោយណែនាំបន្ថែមទៀតទៅដល់ក្រុមការងារ ពិសេសលើក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវជាតិទាំង២ខ្សែនេះ ត្រូវកសាងឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្ថាបនាឱ្យបានលឿនតាមការគ្រោងទុក សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលផងដែរ ។

សូមបញ្ជាក់ថា គម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៣១ មានប្រវែង៥៣,៣៨គ.ម ទទឹង១០ម ជាប្រភេទកៅស៊ូ(DBST) ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ផ្សារកំពង់ត្រាច ចំណុចប្រសព្វផ្លូវជាតិលេខ៣៣ ឆ្លង. កាត់ខេត្តតាកែវ និងខេត្តកំពត់ ហើយឆ្លងកាត់ខេត្តតាកែវ មានប្រវែងត្រឹមតែ៥គ.ម ស្ថិតនៅឃុំគូស ស្រុកត្រាំកក់ ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៤១វិញ មានប្រវែង ៩៥,២៦៨គ.ម ទទឹង១០ម ជាប្រភេទកៅស៊ូ (DBST) ចាប់ពីថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ជុំគីរី ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ហើយផ្លូវជាតិលេខ៤២នេះ ឆ្លងកាត់ខេត្តតាកែវ មានប្រវែង ៧.៥០០ម ចាប់ពី គ.ម៤៥+៥០០ដល់គ.ម៥៣+០០០ ដែលឆ្លងកាត់ភូមិចំនួន៥ នៃឃុំអូរសារាយ ស្រុកត្រាំកក់ ។ កំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១នេះ ស្ថាបនាឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ៕

អត្ថបទដែលជាប់ទាក់ទង