ឯកឧត្តម ជាម យៀប ផ្ញើលិខិតអបអរសាទរ គោរពជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក”
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ផ្ញើលិខិតអបអរសាទរ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក” ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។