ថវិកាបេឡាមរណសង្រ្គោះ ៨លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជន ២គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាង ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រគល់ថវិកា បេឡាមរណសង្រ្គោះចំនួន ៨,០០០,០០០ រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ០២គ្រួសារក្នុងនោះមាន៖
១.លោកស្រី សេក សុផាន ត្រូវជាប្រពន្ធរបស់សពអតីត និវត្តជនឈ្មោះ ឡេង ថោង ID( RA07002083)ទទួល មរណភាពនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
២.លោកស្រី ង៉ែត អ៊ីត ត្រូវជាប្រពន្ធរបស់សពអតីតនិវត្តជនឈ្មោះ ហ៊ុន វណ្ណី ID(RA20002294) ទទួលមរណភាព នៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
ក្រុមគ្រួសារសពអតីតយុទ្ធជន ទាំង២គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក លោកជំទាវ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងសូមគោរពជូនពរ សម្តេច ឯកឧត្តម និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕