អភិបាលខណ្ឌឫស្សីកែវ ចុះចែកប័ណ្ណ ប.ស.ស ជូនប្រជាពលរដ្ឋប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៣សង្កាត់
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤នឹង៣០នាទី លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងមន្ត្រី ចុះចែកប័ណ្ណ ប.ស.ស ជូនដល់ ប្រជាពលរដ្ឋប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ០៣សង្កាត់។
ប្រជាពលរដ្ឋទាំង៣សង្កាត់នោះរួមមាន៖ សង្កាត់ច្រាំងចំរេះទី២ ចំនួន ៤០ ប័ណ្ណ, សង្កាត់ស្វាយប៉ាក ចំនួន ៦៣ ប័ណ្ណ និងសង្កាត់ទួលសង្កែទី២ ចំនួន ៧៦ប័ណ្ណ៕