ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវ
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងមានការចូលរួមពីឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញប្រជុំពិនិត្យពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវទូទៅនៃអគ្គនាយកដ្ឋានស្រាវជ្រាវ លើកជំនួយស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធមនុស្សកម្ពុជា លើទិដ្ឋភាពសង្គម និងនយោបាយ
ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តមសមាជិកអង្គប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីជំនាញនៃនាយកដ្ឋានស្រាវជ្រាវ៕